បញ្ចប់ទស្សនកិច្ចជោគជ័យនៅស្វីស និងអាល្លឺម៉ង់ លោក ស សុខា ដឹកនាំប្រតិភូមកដល់កម្ពុជាវិញហើយ
Kampuchea Thmey Daily
by Thoeun Vansong
16m ago
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅស្វីស និងអាល្លឺម៉ង់។ ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក ស សុខា បានព្រឹត្តទៅដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលស្វីស និងអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ ផ្ដើមទស្សនកិច្ចនៅស្វីស លោក ស សុ ..read more
Visit website
ថៃ រុះរើគណៈរដ្ឋមន្ត្រីជាផ្លូវការ លោក សេដ្ឋា របូតតំណែងមួយក្នុងដៃ
Kampuchea Thmey Daily
by Sok Chivon
16m ago
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃអាទិត្យនេះបានប្រកាសរុះរើគណៈរដ្ឋមន្ត្រីថ្មី ក្នុងនោះមានការតែងតាំងអ្នកថ្មីចំនួន ៦ រូប ខណៈរដ្ឋមន្ត្រី ៤ រូបននឹងចាកចេញពីតំណែង ហើយរូបលោក សេដ្ឋា ខ្លួនឯងផ្ទាល់ក៏បាត់មុខតំណែងមួយផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៨ ខែមេសា ។ ក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ លោក សេដ្ឋា របូតតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយបានប្រកាសតែងតាំងអតីតនាយកប្រតិបត្តិថាមពល លោក Pichai Chunhavajira ..read more
Visit website
ប្រមុខការទូតកម្ពុជា​ ចូលរួមអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព»
Kampuchea Thmey Daily
by Thoeun Vansong
2h ago
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន។ កម្មវិធីនេះ បានរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ ក្នុងកម្មវិធី ក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត។ ថ្លែងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យប្រកបដោយគុណភាព ..read more
Visit website
អាមេរិក ប្រកាសផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសបន្ថែមឲ្យ អ៊ុយក្រែន
Kampuchea Thmey Daily
by Bun sopheap
2h ago
សហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធខែលការពារដែនអាកាស Patriot បន្ថែមទៅឲ្យអ៊ុយក្រែនដែលជាផ្នែកនៃកញ្ចប់ជំនួយបន្ថែមចំនួន ៦ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមេសាកន្លងទៅ ។ ទន្ទឹមនោះ សហរដ្ឋអាមេរិកក៏នឹងផ្តល់មីស៊ីលបន្ថែមដើម្បីបំពាក់ទៅដល់ប្រព័ន្ធខែលការពារដែនអាកាស Patriot ខណៈកញ្ចប់ថ្មីនេះក៏រួមបញ្ចូលផងដែរនូវអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត រួមទាំងមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដារបស់លោកខាងលិចបន្ថែមលើអាវុធដែលអ៊ុយក្រែនមានស្រាប់តាំងតែពីសម័យសូវៀត ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ..read more
Visit website
Cambodia Football Super Stars មិនទាន់ដល់ថ្ងៃប្រកួតផង ទទួលថវិកាជិត៤លានដុល្លារពី សប្បុរសជន តាមរយៈសម្ដេចតេជោ ជួយមន្ទីរពេទ្យគន្ធបុបា្ផ
Kampuchea Thmey Daily
by Sous Sith
2h ago
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។​ ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars ..read more
Visit website
អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ប្រឈមការស៊ើបអង្កេតពាក់ព័ន្ធអំពើពុក​រលួយ
Kampuchea Thmey Daily
by Bun sopheap
3h ago
យោងតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad កំពុងត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយកូនប្រុសរបស់លោក ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី​២៧ ខែមេសាកន្លងទៅ ។ យោងតាមប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានឲ្យដឹងថា លោក Mahathir គឺស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយកូនប្រុសរបស់លោក ។ នៅក្នុងខែមករា MACC បានបញ្ជាឲ្យកូនប្រុសច្បង ២ នាក់របស់លោក Mahathir គឺលោក Mirzan Mahathir និង Mokhzani Mahathir ..read more
Visit website
អភិបាលខេត្តកំពង់ចាម នាំថវិកាជាង ៤២៣លានរៀល និងជិត១ម៉ឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា
Kampuchea Thmey Daily
by Thoeun Vansong
3h ago
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំយកថវិការៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០រៀល និងប្រាក់ដុល្លារ ចំនួន ៨.៩៣៩ដុល្លារ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងពិធីប្រគល់ទទួលនេះ មានការចូលរួមពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent ..read more
Visit website
ក្រុមហ៊ុនធំៗចំនួន២០ នឹងផ្តល់ឱកាសការងារជាង៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារ នាដើមខែក្រោយ
Kampuchea Thmey Daily
by Thoeun Vansong
3h ago
ជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន២០ ដែលនឹងផ្តល់ឱកាសការងារជាង៥ពាន់កន្លែង នៅក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នាដើមខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ..read more
Visit website
ទ័ព អ៊ុយក្រែន រត់ចោលរថក្រោះដែលបងធំ អាមេរិក ផ្ដល់ឲ្យលើសមរភូមិ​ប្រយុទ្ធជាមួយ រុស្ស៊ី
Kampuchea Thmey Daily
by Sok Chivon
3h ago
កងទ័ពអ៊ុយក្រែនបានសម្រេចបោះបង់ចោលរថក្រោះប្រយុទ្ធ Abrams M1A1 ដែលផ្គត់ផ្គង់ដោយបងធំអាមេរិកនៅសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ដោយសារតែគ្មានខែលការពារពីការវាយប្រហារយ៉ាងសន្ធាប់ដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងទីក្រុងមូស្គូ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ ពោលចាប់ពីខែមករា ឆ្នាំ២០២៣ មក ខ្នងបង្អែកដ៏ធំរបស់អ៊ុយក្រែនគឺអាមេរិកបានសម្រេចបញ្ជូនរថក្រោះប្រភេទ Abrams ..read more
Visit website
ព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬយ៉ាងយូរដើមឆ្នាំ២០២៥
Kampuchea Thmey Daily
by Ngoeul Narath
3h ago
សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ នេះ ថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ​ ឬយ៉ាងយូរបំផុតនៅឆ្នាំ២០២៥ ដើម្បីធ្វើឱ្យបាន។ សម្ដេចបានព្រលយឱ្យបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឮកថយក្រោយថា​ កាលពីអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេស នៅខែតុលា ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនលើកិច្ចព្រមព្រៀងដើម្បីគម្រោងព្រែកជីកមួយនេះម្ដងរួចហើ ..read more
Visit website

Follow Kampuchea Thmey Daily on FeedSpot

Continue with Google
Continue with Apple
OR