ស្នងការ​ខេត្តបាត់ដំបង​មិនទាន់​រក​ឃើញ​ក្រុម​ជនល្មើស​ដែល​វាយ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី
Cambodia News
by Somphy
16h ago
ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​មិនទាន់​រក​ឃើញ​ជនល្មើស​ដែល​វាយដំ​អ្នកគាំទ្រ​គណបក្សប្រឆាំង និង​ជា​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដ៏​សកម្ម​ម្នាក់​គឺ​លោក សាន ប៊ុនឆាយ នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មេសា។ មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​គួរតែ​អាច​ចាប់​ជនល្មើស បើ​ទោះជា​ទទួល​ព័ត៌មាន​តិចតួច​ពី​ជនរងគ្រោះ​ក្ដី។ ..read more
Visit website
យោធា ២០​នាក់​ស្លាប់ និង​របួស​មួយ​ចំនួន​ដោយសារ​ផ្ទុះ​គ្រាប់​នៅ​ខេត្តកំពង់ស្ពឺ
Cambodia News
by Somphy
16h ago
យោធិន​នៅ​យោធភូមិភាគ​ទី​៣ នៃ​ខេត្ត​កំពង់ស្ពឺ ចំនួន ២០​នាក់​បាន​ស្លាប់ និង​របួស​មួយ​ចំនួន​ទៀត ដោយសារ​ផ្ទុះ​គ្រាប់ នៅ​រសៀល​ថ្ងៃទី​២៧ មេសា។ រហូត​ត្រឹម​ម៉ោង​ជិត ៩​យប់​ថ្ងៃទី​២៧ មេសា នេះ ក្រសួង​ការពារជាតិ​ពុំ​ទាន់​បង្ហាញ​របាយការណ៍​ជាក់លាក់​ពី​មូលហេតុ​នៃ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​សម្លាប់​យោធិន​រហូត ២០​នាក់ និង​របួស​មួយចំនួន​ឡើយ ក្រៅ​តែ​ពី​ព័ត៌មាន​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហោះ​និង​ចូលរួម​រំលែក​ទុក្ខ​នោះ៕ ..read more
Visit website
កម្ពុជា​បន្ត​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​​ទ្វេ​ដង​ប្រៀប​ធៀប​នឹង​ឆ្នាំកន្លងទៅ
Cambodia News
by Somphy
16h ago
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ..read more
Visit website
អាជ្ញាធរ​ខេត្ត​សៀមរាប​ថា ចិន​នឹង​ផ្តល់​ជំនួយការ​ជួសជុល​ប្រាសាទ​បេង​មាលា​ខេត្ត​សៀមរាប
Cambodia News
by Somphy
16h ago
អាជ្ញាធរ​ខេត្តសៀមរាប​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ផ្តល់​ជំនួយ​ជួសជុល​ប្រាសាទបេង​មាលា​នៅពេល​ឆាប់ៗ​នេះ ក្រោយពី​ចិន​បាន​ផ្តល់​ជំនួស​ជួសជុល​ប្រាសាទ​ចំនួន​២​រួចរាល់​ហើយ ឋិត​ក្នុង​តំបន់​អង្គរ ខេត្ត​សៀមរាប។ យុវជន​ម្នាក់​ដែល​ទៅ​ទស្សនា​ប្រាសាទ​បេងមាលា លោក ម៉ា ចិត្រា យល់​ថា រដ្ឋាភិបាល​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់ ពី​ប្រាសាទបុរាណ​ជាច្រើន​ដែល​មិនទាន់​ជួសជុល​រួមមាន ប្រាសាទព្រះខ័ន​កំពង់ស្វាយ និង​ប្រាសាទ​បន្ទាយឆ្មារ​ជាដើម គួរតែ​បំផុស​ចលនា​មហាជន ឬ​អ្នក​មាន​ទ្រព្យធន​ច្រើន​រួមគ្នា​ជួសជុល​ឡើងវិញ។ ..read more
Visit website
លោក សម រង្ស៊ី ថាធ្លាប់មានអ្នកជំនួញសន្យាឲ្យលុយ២០លានដុល្លា ជាថ្នូរនឹងការឈប់ធ្វើនយោបាយ
Cambodia News
by Somphy
17h ago
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានលើកឡើង នៅថ្ងៃទី២៦ មេសា ថា ធ្លាប់មានអ្នកជំនួញម្នាក់ឱ្យលុយលោក ២០លានដុល្លា និងថា លោក ហ៊ុន សែន ធ្លាប់ឱ្យលោក កាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើលោកចុះចូលជាមួយរដ្ឋាភិបាល។ អ្នកនយោបាយដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចាត់ទុកជាជនក្បត់ជាតិ៣ជំនាន់ មិនភ្លេចបញ្ជាក់ទេថា លោក ហ៊ុន សែន ក៏ធ្លាប់បានសួរនាំលោកពីអ្វីដែលលោកចង់បាន និងអាចឱ្យលោកកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រី បើសិនជាលោកចុះចូលក្នុងរដ្ឋាភិបាល។ ..read more
Visit website
ព្រែកជីកហ្វូណន៖ លោកហ៊ុន សែនថា គ្មានការចរចាជាមួយវៀតណាម ឬប្រទេសណាដាច់ខាត
Cambodia News
by Somphy
17h ago
នៅល្ងាចថ្ងៃទី២៦ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗរឿងគម្រោងព្រែកជីកហ្វូណនថា កម្ពុជានឹងមិនចរចាជាមួយវៀតណាម ឬប្រទេសជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គ។ បើតាមលោក ហ៊ុន សែន កម្ពុជាត្រូវតែធ្វើគម្រោងព្រែកជីកនេះឲ្យបានជាដាច់ខាត ដោយគ្មានការរាថយឡើយ។ ការថ្លែងសារបញ្ជាក់របស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពេលដែលវៀតណាមតែងតែចេញមកប្រតិកម្មប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជាថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់។ ..read more
Visit website
សាលា​ឧទ្ធរណ៍​តម្កល់​សំណុំរឿង​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង ដាក់​គុក ៦ឆ្នាំ
Cambodia News
by Somphy
1d ago
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​លោក វឿង សំណាង ឱ្យ​ជាប់ពន្ធនាគារ​៦ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល​នៅ​ថ្ងៃ​ទី២៦ ខែមេសា។ ប៉ុន្តែ​គ្រួសារ និង​មន្រ្តី​សិទ្ធិមនុស្ស​យល់​ថា​ការសម្រេច​នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​រូប​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ..read more
Visit website
មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន រំលឹក​ខួប ​១២ឆ្នាំ នៃ​ការ​ឃាតកម្ម​បាញ់​សម្លាប់​លោក ឈុត វុទ្ធី
Cambodia News
by Somphy
1d ago
សង្គម​ស៊ីវិល និង​យុវជន ធ្វើ​កម្មវិធី​ពីរ​ផ្សេង​គ្នា នៅ​ថ្ងៃ​រំលឹក​ខួប ១២ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី។ យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ បាន​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​ករណី​ឃាតកម្ម លើ​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប ១២ឆ្នាំ នៅ​សហភាព​ផ្ទះ​សាមគ្គី និង​ចេញ​លិខិត​ចំហ​រួម ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធិ ឲ្យ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ឡើង​វិញ​ដូចគ្នា។ ..read more
Visit website
ពលរដ្ឋ​ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន ករណី​ផ្ដល់​លុយ​ឱ្យ​តារា​ចម្រៀង​ចំនួន ៣០​ម៉ឺន​ដុល្លារ
Cambodia News
by Somphy
1d ago
សាធារណជន​ទទូច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​លើ​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ ការ​ទាមទារ​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​ផ្ដល់​លុយ​ឱ្យ​តារាចម្រៀង លោក សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ​កាលពី ១០​ឆ្នាំមុន។ ប្រតិកម្ម​របស់​មហាជន​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​បាន​ផ្ដល់​លុយ ឱ្យ​តារាចម្រៀង សាពូន មីដាដា ចំនួន ៣០​ម៉ឺន​ដុល្លារ មិនមែន​ជិត ៧​លាន ដុល្លារ ដូច​ការ​អះអាង​របស់​លោក សាពូន មីដាដា ឡើយ។ ..read more
Visit website
សហជីព និង​កូដករ​ណាហ្គាវើលដ៍​ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់
Cambodia News
by Somphy
1d ago
មេ​ដឹក​នាំ​សហជីព និង​សមាជិក​ចំនួន ៧នាក់ ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ហើយ​ផ្ដល់​យុត្តិធម៌​ ដល់​ពួកគាត់។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​មេ​ដឹក​នាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ ៧ នាក់​ទៀត​នៅ​ថ្ងៃ​ទី៣ ខែឧសភា​ខាង​មុខ។ ..read more
Visit website

Follow Cambodia News on FeedSpot

Continue with Google
Continue with Apple
OR